Hot News!យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថាការឆ្លងរាលដាលនៃជំងឺ Covid-19 ទូទាំងពិភពលោកបានកើនឡើងដល់ ១៥ លាននាក់កាលពីថ្ងៃពុធ ដោយល្បឿននៃកណើននេះធ្វើអោយមានការព្រួយបារម្ភ ស្របពេលប្រទេសនានានៅតែបែកបាក់គ្នាក្នុងការឆ្លើយតបរបស់ពួកគេចំពោះវិបត្តិ។
នៅសហរដ្ឋអាមេរិកដែលមានចំនួនករណីខ្ពស់បំផុតនៅលើពិភពលោកដែលមានអ្នកឆ្លងជំងឺចំនួន ៣,៩១ លាននាក់ ដែលប្រធានាធិបតី ដូណាល់ត្រាំ បានលើកឡើងពីថ្ងៃមុននថា“ សហរដ្ឋអាមេរិកជាមួយស្ថានភាពកាន់តែអាក្រក់ទៅ ៗ មុនពេលវាធូរស្បើយឡើងវិញ” ។
ចំណែកប្រទេសចំនួន ៥ ដែលមានករណីច្រើនជាងគេបន្ទាប់សហរដ្ឋអាមេរិករួមមាន ប្រទេសប្រេស៊ីល ឥណ្ឌា រុស្ស៊ី និងអាហ្វ្រិកខាងត្បូង នៅពេលមានការរាយការណ៍របស់រ៉យទ័របង្ហាញថាជំងឺនេះកំពុងតែបង្កើនល្បឿនលឿនបំផុតនៅអាមេរិកដែលមានចំនួនច្រើនជាងពាក់កណ្តាលនៃការឆ្លង និងស្លាប់របស់ពិភពលោក។ យោងតាមរបាយការណ៍ផ្លូវការនេះក៏បានបង្ហាញផងដែរថា នៅទូទាំងពិភពលោកអត្រានៃការឆ្លងថ្មីបង្ហាញថាគ្មានសញ្ញានៃការធ្លាក់ចុះទេ។
ការកើនឡើងនេះបានកើតបន្ទាប់ពីមានករណីទី១ត្រូវបានគេរាយការណ៍នៅទីក្រុងវូហានប្រទេសចិននៅដើមខែមករា ហើយវាចំណាយពេលត្រឹមតែ ១៥ សប្តាហ៍ឈានដល់ ២ លានករណី។ ចំណាយពេលតែ ៨ ថ្ងៃបន្ទាប់បានកើនឡើងខ្ពស់ជាង ១៥ លានករណី ពីចំនួន ១៣ លានដែលរាប់បញ្ចូលក្នុងថ្ងៃទី ១៣ ខែកក្កដា។ អ្នកជំនាញផ្នែកសុខភាពបានសង្កត់ធ្ងន់ថាទិន្នន័យផ្លូវការបង្ហាញពីករណីឆ្លង និងការស្លាប់ច្រើនជាពិសេសនៅក្នុងប្រទេសដែលមានសមត្ថភាពធ្វើតេស្តមានកំណត់។ បើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកចំនួនករណីផ្លូវការនៃជំងឺឆ្លងគឺមានចំនួន ១៥.០០៩.២១៣ នាក់យ៉ាងហោចណាស់មានការកើនឡើងបីដងនៃចំនួនជំងឺគ្រុនផ្តាសាយធ្ងន់ធ្ងរដែលត្រូវបានកត់ត្រាជារៀងរាល់ឆ្នាំ ខណៈចំនួនអ្នកស្លាប់មានរហូតដល់ ៦១៦.០០០ នាក់ក្នុងរយៈពេល ៧ ខែ។