រដ្ឋធានីប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាឱ្យនិយ័តករ នៅក្នុងប្រទេសចិន បើកការស៊ើបអង្កេត ប្រឆាំងនឹងភាពផ្តាច់មុខលើមហាសេដ្ឋី ជេក ម៉ា និងក្រុមហ៊ុនអាលីបាបា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតមួយរបស់ប្រទេសចិន។
ក្រុមនិយតករ បានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងស៊ើបអង្កេតលើគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិច Alibaba ដែលត្រូវបានបង្កើតឡើង ដោយលោក Jack Ma ជុំវិញការអនុវត្តច្បាប់ ប្រឆាំងនឹងនយោបាយផ្តាច់មុខ ហើយជំរុញឱ្យក្រុមហ៊ុន Fintech Ant Group អនុវត្តតាមបទប្បញ្ញត្តិហិរញ្ញវត្ថុ។
បើតាមមន្រ្តីចិនដែលដឹងអំពីបញ្ហានេះ បានបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសម្រេចចិនឲ្យបញ្ឈប់ការផ្តល់ជូនជាសាធារណៈលើដំបូងរបស់ក្រុមហ៊ុន Ant Group ដែលនឹងក្លាយជាក្រុមហ៊ុនធំជាងគេបំផុត នៅលើពិភពលោក បន្ទាប់ពីគ្រប់គ្រងភាគហ៊ុនរបស់ម្ចាស់ភាគហ៊ុន លោក Jack Ma ។
ភាពតានតឹង រវាងសហគ្រិនល្បីឈ្មោះរបស់ប្រទេសចិន និងរដ្ឋាភិបាល ជុំវិញឥទ្ធិពលរបស់គាត់ និងការរីកចម្រើនយ៉ាងឆាប់រហ័ស នៃការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ដែលលោក ជេក ម៉ា បានគ្រប់គ្រង បានកើតឡើង អស់រយៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ភាគហ៊ុនរបស់ Alibaba បានធ្លាក់ចុះ ៨,១ភាគរយ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ហើយនេះក៏ជាការធ្លាក់ចុះ ចាំប់តាំងពីពាក់កណ្ដាលខែវិច្ឆិ ឆ្នាំ២០២០កន្លងមកនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែក បានចេញ កាលពីថ្ងៃទី២៤ ខែធ្នូ ទាំងក្រុមហ៊ុន Alibaba និងក្រុមហ៊ុន Ant Group បានបញ្ជាក់ថា ក្រុមហ៊ុនបានកត់សម្គាល់អំពីបទបញ្ញត្តិ ហើយនឹងធ្វើសហប្រតិបត្ដិការ នេះបើយោងតាមកាសែត Wall Street Journal ។
ក្រុមហ៊ុន Alibaba បានផ្សព្វផ្សាយព័ត៌មាន កាលពីថ្ងៃទី២៣ ខែធ្នូ បន្ទាប់ពីគោលនយោបាយការបរទេស ត្រូវបានរាយការណ៍ថា ប្រទេសចិនទាមទារឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ប្រទេសនេះ ដំណើរការលួចទិន្នន័យរបស់សហរដ្ឋអាមេរិក សម្រាប់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសចិន។
ក្រុមហ៊ុនបានប្រមូលប្រាក់ចំណូលពាណិជ្ជកម្ម ចំនួន ១៩,៣ ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី២ នាឆ្នាំ ២០២១ (បញ្ចប់នៅថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២០) ដែលបង្ហាញថា ក្រុមហ៊ុននៅតែមានប្រាក់ចំណូលច្រើន ក្នុងអំឡុងពេលមានរោគរាតត្បាត នៃវីរុសកូវីដ-១៩នេះ។ រីឯការលក់របស់ក្រុមហ៊ុន បានកើនលើស៧៤ ពាន់លានដុល្លារ ដែលមានតម្លៃ ជិតទ្វេដង នៃកំណត់ត្រា នាពេលមុន៕