• ឯកជនភាព
  • ទំនាក់ទំនង
  • អំពីយើង
ថ្ងៃ​ចន្ទ, ខែ​មីនា 1, 2021
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result

ពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀង សហប្រតិបត្តិការ នៃគម្រោងផ្សារទំនើប ព្រីនស៍ សឃ្វែរ នឹងប្រារព្ធឡើង នៅថ្ងៃទី២៥ មករាខាងមុខនេះ!

Pich News by Pich News
21/01/2021
in ព័ត៌មានសេដ្ឋកិច្ច
76 0
0
ពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀង សហប្រតិបត្តិការ នៃគម្រោងផ្សារទំនើប ព្រីនស៍ សឃ្វែរ នឹងប្រារព្ធឡើង នៅថ្ងៃទី២៥ មករាខាងមុខនេះ!
46
SHARES
218
VIEWS
Share on FacebookShare on Twitter

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃគម្រោងផ្សារទំនើប  ព្រីនស៍ សឃ្វែរ (ហៅថា Prince Square) នឹងប្រារព្ធឡើងយ៉ាងអធិកអធមនៅអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប នាថ្ងៃទី 25 ខែមករា ឆ្នាំ 2021 ខាងមុខនេះហើយ។ មន្រ្តីជាន់ខ្ពស់នៃសាលារាជធានីភ្នំពេញ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តំណាងក្រុមហ៊ុនម៉ាកល្បីៗ និងមិត្តអ្នកសារព័ត៌មានជាច្រើនរូបទៀតនឹងចូលរួមក្នុងពិធីនេះ ដើម្បីជាសក្ខីភាពនៃការចុះហត្ថលេខា ក៏ដូចជាចែករំលែកឱកាសអាជីវកម្មដ៏អស្ចារ្យនៅក្នុងរាជធានីភ្នំពេញផងដែរ។

ព្រឹត្តិការណ៍នេះ មិនត្រឹមតែមានរួមបញ្ចូលនូវពិធីចុះហត្ថលេខា និងពិធីចាក់ខ្សាច់មាសប៉ុណ្ណោះទេ ថែមទាំងមានពិធីពិសាភោជនីយអាហារអមដោយតន្ត្រីដ៏ពីរោះផងដែរ។ ទន្ទឹមនឹងនេះ អ្នកជំនាញក្នុងវិស័យក៏នឹងមានវត្តមានក្នុងពិធីនេះ ដើម្បីពិភាក្សាអំពីនិន្នាការអភិវឌ្ឍន៍អាជីវកម្មរបស់រាជធានីភ្នំពេញ ជាមួយភ្ញៀវកិត្តិយសទាំងអស់  និងធ្វើការផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រងអាជីវកម្ម ដែលអនុញ្ញាតឲ្យភ្ញៀវកិត្តិយស​ទាំងអស់ទទួលបាននូវបទពិសោធន៍វិនិយោគ រួមនឹងភាពសប្បាយរីករាយក្នុងពិធីក្នុងពេលជាមួយគ្នា។

 

ADVERTISEMENT

មានទីតាំងស្ថិតនៅក្នុង “តំបន់មាស” នៃទីក្រុងភ្នំពេញ ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់

 

សម្រាប់ការវិនិយោគអាជីវកម្ម ទីតាំងល្អតំណាងឲ្យភោគទ្រព្យ! Prince Square​ មានទីតាំងស្ថិតនៅក្នុងតំបន់ស្នូល និងជាចំណុចប្រសព្វនៃខណ្ឌទាំងបី គឺខណ្ឌសែនសុខ ខណ្ឌទួលគោក និងខណ្ឌមានជ័យ និងតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ដោយអាចធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងរាជាយស្ម័យយាន​កម្ពុជាបានយ៉ាងឆាប់រហ័ស​​ ត្រឹម 15 នាទីប៉ុណ្ណោះ។ ទីនេះក៏មានចរាចរណ៍ខ្វាត់ខ្វែង ងាយស្រួលក្នុងការធ្វើដំណើរ ដែលអាចទាក់ទាញអតិថិជនមកកាន់គម្រោងបានយ៉ាងច្រើនផងដែរ។ ម្យ៉ាងវិញទៀត គម្រោងនេះស្ថិតនៅក្បែរទីស្ដីការគណៈរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម សាលារាជធានីភ្នំពេញ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្សារទំនើប​ Phnom Penh Mega Mall ផ្សារទំនើប TK ដែលធ្វើឲ្យលោកអ្នកអាចទទួលបាននូវឱកាសអាជីវកម្មប្រកបដោយវិបុលភាព ជាមួយនឹងអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងទីក្រុងភ្នំពេញ។

ផ្សារពាណិជ្ជកម្មកម្ពស់បួនជាន់ ចាប់ផ្ដើមអាជីវកម្មដ៏អស្ចារ្យ

 

គម្រោង Prince Square មានទំហំសរុប 35000 ម៉ែត្រការ៉េ ដែលមានផែនការសាងសង់ជាផ្សារទំនើបកម្ពស់ 4 ជាន់។ ពេលគម្រោងនេះត្រូវបានចាប់ផ្តើមដំណើរការ ក្រុមការងារគ្រប់គ្រងអាជីវកម្មជំនាញរបស់ Prince Square​ បានធ្វើការស្រាវជ្រាវយ៉ាងម៉ត់ចត់លើសូចនាករជាច្រើន ដូចជាទីតាំងគម្រោង ចរាចរណ៍ជុំវិញ ទម្លាប់នៃការប្រើប្រាស់ និងលំហូរអ្នកដំណើរ។ ហើយចុងក្រោយ Prince Square ​ត្រូវបានបង្កើតឡើងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយ ដោយរួមបញ្ចូលផ្សារទំនើបខ្នាតធំ រោងកុនអន្តរជាតិ ក្លឹបហាត់ប្រាណ ភោជនីយដ្ឋានអន្តរជាតិ សួនកម្សាន្តកុមារ និងហាងសម្លៀកបំពាក់ទាន់សម័យ ដែលជាកន្លែងទទួលការពេញនិយមបំផុតសម្រាប់ប្រជាជនរស់នៅតំបន់ជុំវិញនោះ។

ការវិនិយោគប្រកបដោយទំនុកចិត្ត

 

Prince Square ​ត្រូវបានវិនិយោគ និងអភិវឌ្ឍដោយក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែលជា ក្រុមហ៊ុននាំមុខគេក្នុងវិស័យអចលនទ្រព្យលំដាប់ខ្ពស់ និងជាក្រុមហ៊ុនអភិវឌ្ឍន៍អគារដែលជានិមិត្តសញ្ញានៃទីក្រុង។ ព្រីនស៍បានសហការជាមួយក្រុមហ៊ុនម៉ាកល្បីៗមកពីជុំវិញពិភពលោកជាង 1000 ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនយើងបាន​ សហការជាយុទ្ធសាស្រ្តជាមួយក្រុមហ៊ុនម៉ាកល្បីៗចំនួន 380 នឹងមានវត្តមានក្នុង Prince Square ​។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនម៉ាកល្បីៗជាង 50 ក្រុមហ៊ុនបានចូលរួមជាមួយ Prince Square ហើយ ដែលនេះអាចធានាថា Prince Square នឹងទទួលការពេញនិយមភ្លាមៗនៅពេលបើកដំណើរការ ព្រមទាំងនាំមកនូវផលចំណេញខ្ពស់ផងដែរសម្រាប់ដៃគូសហការរបស់យើងទាំងអស់។

ផ្អែកលើបទពិសោធន៍រយៈពេល 5 ឆ្នាំនៃប្រតិបត្តិការប្រកបដោយជោគជ័យរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប Prince Square​ មានក្រុមការងារជំនាញសម្រាប់ប្រតិបត្ដិការគ្រប់គ្រង​ និងមានគំរូអាជីវកម្មលំដាប់កំពូលលើពិភពលោក។ ការផ្សព្វផ្សាយជារួម ការរៀបចំផែនការជារួម និងប្រតិបត្តិការគ្រប់គ្រងជារួម  ព្រមទាំងការប្រើប្រាស់នូវបទពិសោធន៍អនុវត្តជាក់ស្តែង និងបទពិសោធន៍នៃការគ្រប់គ្រងអាជីវកម្មក្នុងវិស័យអចលនទ្រព្យ ត្រូវបានយកមកអនុវត្តដើម្បីគាំទ្រដល់អាជីវកម្មរបស់ដៃគូសហការរបស់យើង។

ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរបស់ក្រុមហ៊ុនម៉ាកល្បីៗ ដូចជា Adidas, Levi`s, Skechers, Nike Supergo, HUAWEI , OPPO, Potato Corner, Dakasi, Panda cake, Pizza Hut ។ល។ Prince Square​ នឹងធ្វើឲ្យទីក្រុងភ្នំពេញកាន់តែមានភាពរុងរឿងថែមមួយកម្រិតទៀត។ យើងជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏ស្មោះត្រង់របស់ក្រុមហ៊ុនម៉ាកល្បីនានា Prince Square​ ប្រាកដជាអាចចាប់យកឱកាសអាជីវកម្មដ៏អស្ចារ្យក្នុងការអភិវឌ្ឍ និងរួមគ្នាបង្កើតអនាគតប្រកបដោយភោគទ្រព្យ!

នៅថ្ងៃទី 25 ខែមករា ឆ្នាំ2021ខាងមុខនេះ Prince Square​ សូមអញ្ជើញលោកអ្នកចូលរួមចាប់យកឱកាសវិនិយោគដ៏ពិសេសនៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជាចូលរួមជាសក្ខីភាពនៃអនាគតដ៏រុងរឿងនៃទីក្រុងភ្នំពេញទាំងអស់គ្នា។

 

Previous Post

អ្នកព្រែវែង៣រូបទៀត ឡើងងារជា ឧកញ៉ា

Next Post

សិលា ដារ៉ូ មកពីខេត្តកណ្តាលម្ចាស់ពានរដូលកាលទី១«សំនៀងពេជ្រNNP»

Related Posts

អត់លេងសើចទេ! ផលិតផលគ្រួសារកក់ក្តៅ រកឃើញអ្នកកោសត្រូវឡានផ្អើលពេញផ្ទះ
ព័ត៌មានសេដ្ឋកិច្ច

អត់លេងសើចទេ! ផលិតផលគ្រួសារកក់ក្តៅ រកឃើញអ្នកកោសត្រូវឡានផ្អើលពេញផ្ទះ

23/02/2021
441
Hyundai VENUE ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជនក្នុងថ្ងៃសម្ភោធជាផ្លូវការ
ព័ត៌មានសេដ្ឋកិច្ច

Hyundai VENUE ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជនក្នុងថ្ងៃសម្ភោធជាផ្លូវការ

29/01/2021
225
ឡូយទៀតហើយ! ទិញផលិតផលគ្រឿង សំអាងពីគ្រួសារកក់ក្តៅ ឈ្នះរង្វាន់រហូតដល់៥០០លានរៀល
ព័ត៌មានសេដ្ឋកិច្ច

ឡូយទៀតហើយ! ទិញផលិតផលគ្រឿង សំអាងពីគ្រួសារកក់ក្តៅ ឈ្នះរង្វាន់រហូតដល់៥០០លានរៀល

27/01/2021
537
«គ្រួសារកក់ក្តៅ» ធ្វើសិក្ខាសាលារកគន្លឹះល្អវាយលុកទីផ្សារអនឡាញ
ព័ត៌មានសេដ្ឋកិច្ច

«គ្រួសារកក់ក្តៅ» ធ្វើសិក្ខាសាលារកគន្លឹះល្អវាយលុកទីផ្សារអនឡាញ

26/01/2021
292
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ  នៃគម្រោងផ្សារទំនើប  ព្រីនស៍ សឃ្វែរ  បានប្រារព្ធឡើងយ៉ាងអធិកអធម
ព័ត៌មានសេដ្ឋកិច្ច

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ នៃគម្រោងផ្សារទំនើប ព្រីនស៍ សឃ្វែរ បានប្រារព្ធឡើងយ៉ាងអធិកអធម

25/01/2021
219
ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានចាក់ឬសក្នុងប្រទេសកម្ពុជារយៈពេល៥ឆ្នាំ ជាមួយនឹងការរីកលូតលាស់នៃទីក្រុង
ព័ត៌មានសេដ្ឋកិច្ច

ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានចាក់ឬសក្នុងប្រទេសកម្ពុជារយៈពេល៥ឆ្នាំ ជាមួយនឹងការរីកលូតលាស់នៃទីក្រុង

22/01/2021
217
Next Post
សិលា ដារ៉ូ មកពីខេត្តកណ្តាលម្ចាស់ពានរដូលកាលទី១«សំនៀងពេជ្រNNP»

សិលា ដារ៉ូ មកពីខេត្តកណ្តាលម្ចាស់ពានរដូលកាលទី១«សំនៀងពេជ្រNNP»

ប្រកាស​ថ្មីៗ

  • អុញនោះអោយទុកចិត្តម្តេចបាន! បើប៉ូលិសខេត្តព្រៃវែងម្នាក់ គឺជាមុខសញ្ញាជួញដូរគ្រឿងញៀន ពេលនេះកំពុងរត់គេចខ្លួន
  • អភិបាលរាជធានីភ្នំពេញ ៖ គិតមកដល់ថ្ងៃទ០១មីនា នៅរាជធានីភ្នំពេញការគ្រប់គ្រង មុខសញ្ញាកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គឺធ្វើបានយ៉ាងល្អហើយ
  • បុរសម្នាក់ទាញកាំបិត កាប់ប្រហារបញ្ចប់ជីវិតខ្លួនឯង
  • កម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា បាញ់គ្រាប់ពិតលើបាតុករ បាត់បង់ជីវិតជិត២០នាក់
  • មេត្តាប៉ាម៉ាក់សូមកុំបណ្ដោយ! កូនតូចអាយុ ៦ ខែម្នាក់ លេបដង្កៀបជាប់នៅបំពង់-ក យកចេញទម្រាំបាន

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • បច្ចេកវិទ្យា (17)
  • ព័ត៌មានកីឡា (21)
  • ព័ត៌មានជាតិ (578)
  • ព័ត៌មានទាន់ហេតុការណ៍ (423)
  • ព័ត៌មានសេដ្ឋកិច្ច (46)
  • ព័ត៌មានអន្តរជាតិ (412)
  • សន្តិសុខសង្គម (177)
  • សិល្បៈកំសាន្ត (107)
  • សុខភាព​​ និងសម្រស់ (6)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.